ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក HAE-GUK HWANG នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការទេសចរណ៍សហប្រជាជាតិ ចូលជួបសម្តែងការគួរសម
នាល្ងាចទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនលោក HAE-GUK HWANG នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការទេសចរណ៍សហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយផ្តោតសំខាន់ការពិភាក្សាលើ៖ ការចូលរួមរបស់អង្គការទេសចរណ៍សហប្រជាជាតិក្នុងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ចែករំលែកព័ត៌មាន និងទិន្នន័យទេសចរណ៍ គាំទ្រ និងសហការក្នុងការរៀបចំព្រឹត្តិការណ៍របស់អង្គការទេសចរណ៍សហប្រជាជាតិក្នុងប្រទេសកម្ពុជា ជួយដល់កម្ពុជាក្នុងការរៀបចំ “ភូមិទេសចរណ៍គំរូ” និងសហការគ្នាក្នុងការរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលនានា ក្នុងឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ His Excellency…
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម SHI ZHONGJUN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចូលជួបសម្តែងការគួរសម
ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូន ឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) ផ្តោតលើ៖ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាតាមបណ្ដាញផ្សព្វផ្សាយកូរ៉េ បង្កើនជើងហោះហើរត្រង់ពីកូរ៉េមកកម្ពុជា បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាស្វែងយល់ (FAM Trip)។ His Excellency…
ជំនួប រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី LIZ ORTIGUERA នាយកគ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC)
នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តអនុញ្ញាតជូន លោកស្រី LIZ ORTIGUERA នាយកគ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ជំនួបពិភាក្សាបានផ្លាស់ប្តូរយោបល់លើការផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក និងការចែករំលែកព័ត៌មានអំពីនិន្នាការនៃការធ្វើដំណើររបស់ទេសចរ និងគោលដៅសំខាន់ៗ។ Meeting between His Excellency Huot Hak,…
គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Anthony Francis Fernandes នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia និងលោក Ikhlas Kamarudin នាយកប្រតិបត្តិក្រុមហ៊ុន Ikhlas.com
កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីចូលរួមវេទិកាទេចរណ៍អាស៊ាន២០២៥ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Anthony Francis Fernandes នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia និងលោក Ikhlas Kamarudin នាយកប្រតិបត្តិក្រុមហ៊ុន Ikhlas.com និងអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលមានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិប្រកបដោយឧត្តមភាពមួយដែលកំពុងលេចធ្លោជាងគេ និងស្ថិតនៅលំដាប់កំពូលក្នុងពិភពលោកផងដែរ។ Delegation…
ពិធីពិសាអាហារសាមគ្គី រៀបចំទទួលស្វាគមន៍ដោយ បណ្តាញសារព័ត៌មានលំដាប់ពិភពលោករបស់អាម៉េរិក CNN
ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីទទួលស្វាគមន៍រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ដែលរៀបចំទទួលស្វាគមន៍ដោយ បណ្តាញសារព័ត៌មានលំដាប់ពិភពលោករបស់អាម៉េរិក CNN។ Solidarity Dinner Hosted by CNN, the Global News Network of the United States…
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត KUNIHIKO HIRABAYASHI អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ចូលជួបពិភាក្សាការងារ
នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត KUNIHIKO HIRABAYASHI អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ចូលជួបពិភាក្សាការងារ។ ជំនួបពិភាក្សាបានផ្តោតលើ៖ ការបណ្តុះបណ្តាលលើជំនាញស្ប៉ា ការអភិវឌ្ឍធនធានមនុស្សសម្រាប់ Green Tourism ការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ភាសាជប៉ុន និងការរៀបចំ FAM Trip ដើម្បីផ្សព្វផ្សាយ និងទាក់ទាញទេសចរមកទស្សនាកម្ពុជា។ H.E. Huot…
ពិធីពិសាអាហារសាមគ្គី រៀបចំទទួលស្វាគមន៍ដោយ លោក Damien Pfirsch នាយកប្រតិបត្តិក្រុមហ៊ុន AGODA
ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីទទួលស្វាគមន៍រដ្ឋមន្រ្តីទេសចរណ៍ និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ដែលរៀបចំទទួលស្វាគមន៍ដោយ លោក Damien Pfirsch នាយកប្រតិបត្តិក្រុមហ៊ុន AGODA។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីបិទជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន២០២៥
ទីក្រុង Johor ម៉ាឡេស៊ី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិធីបិទជាផ្លូវការ នៃវេទិកាទេសចរណ៍អាស៊ាន២០២៥ ព្រមទាំងពិធីប្រគល់សិទ្ធជូនលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះបន្ត នៃវេទិកាទេសចរណ៍អាស៊ាន២០២៦ នៅសាធារណរដ្ឋហ្វីលីពីន។ His Excellency HUOT Hak, Minister of Tourism,…
ជំនួបពិភាក្សាការងារ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន
នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ដើម្បីពិភិក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិនិត្យលើកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នា ដើម្បីពន្លឿនការចុះហត្ថលេខាកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នានេះក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ភាគីទាំងពីរក៏បានឯកភាពជំរុញរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ហ្វីលីពីនក្នុងពេលដ៏ខ្លីខាងមុខ និងជំរុញការតភ្ជាបឮជើងហោះហើរត្រង់បន្ថែមទៀតរវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។ Meeting between His Excellency Hout Hak, Minister…
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកជំទាវ Widiyanti Putri Wardhana រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកជំទាវ ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Widiyanti Putri Wardhana រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី ដោយបានពិភាក្សាលើកាបង្កើតក្រុមការងារទេសចរណ៍រួមគ្នា ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាឱ្យមានប្រសិទ្ធភាព ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី១ ជំរុញការហោះហើរត្រង់ទៅកាន់តំបន់គោលដៅទេសចរណ៍សំខាន់ៗ រវាងប្រទេសទាំងពីរ និងពង្រីកការផ្សព្វផ្សាយទេសចរណ៍មូស្លីមរវាងប្រទេសទាំងពីរ។ Meeting between His…