ឯកឧត្តម ស៊ុន ចាន់ថុល អនុញ្ញាតជូន ក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន៥ផ្សេងៗគ្នា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន៥ផ្សេងៗគ្នា ដែលមួយចំនួនកំពុងវិនិយោគនៅកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន៥ផ្សេងៗគ្នា ជាបន្តបន្ទាប់បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមមាន៖ ១. លោក Eui-sun Chung ប្រធានក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានអាជីវកម្មផលិតរថយន្តច្រើនប្រភេទរួមមានប្រភេទរថយន្តគ្រួសារ, រថយន្តដឹកទំនិញ, រថយន្តក្រុង,…
កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់បួនជើងក្នុងមួយសប្តាហ៍ ខណៈវិស័យកសិកម្ម ក៏មានកិច្ចសហការល្អដែរ
ភ្នំពេញ៖ កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់រហូតដល់បួនជើងក្នុងមួយសប្តាហ៍។ជាពិសេស ខេត្តហៃណាន ក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម។ នេះជាបញ្ជាក់របស់ឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ នៅក្នុងជំនួបនេះឯកឧត្តម ហ្វេង ហ្វៃ បានកត់សម្គាល់ថា…
សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលចិនគាំទ្រគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើរដ្ឋាភិបាលចិនឱ្យជួយគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏មានសារៈសំខាន់នៅកម្ពុជា។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នាទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងជំនួបនោះ សម្តេចតេជោ បានជម្រាបលោក ចាវ ឡឺជី ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា ហើយសម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា…
ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ ទៅសិក្សាបន្តនៅប្រទេសជប៉ុនក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៦
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសជប៉ុន ក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៦។ កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពពាក់ព័ន្ធ។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…
តើអ្នកណាខ្លះ អាចចុះបញ្ជីអាជីវកម្ម ឬស្នើសុំអាជ្ញាបណ្ណជំនាញ នៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបាន?
គ្រប់ប្រភេទអាជីវកម្ម ដែលជាអ្នកជាប់ពន្ធតូចឡើងលើ (ឬផលរបរប្រចាំឆ្នាំ ចាប់ពី ២៥០ លានរៀល ឬប្រហែល ៦២ ៥០០ ដុល្លារអាម៉េរិកឡើងទៅ) សុទ្ធតែអាចប្រើប្រាស់ប្រព័ន្ធនេះបាន។ លោកអ្នកអាចចុះបញ្ជីដោយខ្លួនឯងបាន ឬឱ្យអ្នកណាក៏បានធ្វើជាអ្នកតំណាងចុះបញ្ជីជំនួស ប្រសិនបើជាសហគ្រាសឯកបុគ្គល។ប៉ុន្តែសម្រាប់ទម្រង់សហគ្រាសក្រៅពីសហគ្រាសឯកបុគ្គល អ្នកតំណាងត្រូវតែជាភ្នាក់ងារដែលទទួលស្គាល់ ប្រសិនបើលោកអ្នកជ្រើសមិនធ្វើការចុះបញ្ជីដោយខ្លួនឯង។
តើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាអ្វី?
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះបញ្ជីអាជីវកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និងកត់ត្រានូវចំណុចចាប់ផ្ដើមនៃការដ្ឋានកែទម្រង់មួយរបស់រាជរដ្ឋាភិបាល។
ប្រធានក្រុមហ៊ុនធានារ៉ាប់រង បាននិយាយថាការបាក់ស្ពាន នៅទីក្រុង បាល់ទីម័រ សហរដ្ឋអាមេរិក អាចនាំទៅរកការខាតបង់ធំធេងខាងធានារ៉ាប់រង
អន្តរជាតិ៖ ប្រធានក្រុមហ៊ុនធានារ៉ាប់រងរបស់អង់គ្លេសបាននិយាយថា ការបាក់ស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី( Francis Scott Key Bridge) នៅក្នុងទីក្រុង បាល់ទីម័រ (Baltimore) របស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខាតបង់ធានារ៉ាប់រងលើសមុទ្រដ៍ធំធេងបំផុតមិនធ្លាប់មាន។ កាលពីព្រឹកថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះ ស្ពានប្រវែង១,៥ម៉ាយល៍នៅក្នុងរដ្ឋម៉ារីលែន បានបាក់ បន្ទាប់ពីនាវាដឹកទំនិញ ធ្វើដំណើរទៅកាន់ប្រទេសស្រី លង្កា បានបុកបង្គោលស្ពានថ្មបេតុង និងមនុស្ស៦នាក់បានស្លាប់។ ក្រុមអ្នកជំនាញនិយាយថា ការខូចខាតអាចមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារ ឬស្មើ២,៣ពាន់លានអឺរ៉ូ។ លោក ចន…
មានការរំពឹងទុកថា សេដ្ឋកិច្ចអាស៊ី នឹងកើនឡើង ៤,៥ ភាគរយ នៅឆ្នាំ២០២៤នេះ
យោងតាមរបាយការណ៍ដែលចេញផ្សាយនៅសប្ដាហ៍នេះ ដោយវេទិកា Boao សម្រាប់អាស៊ី (BFA) ដែលរៀបចំសន្និសីទឆ្នាំ២០២៤របស់ខ្លួន នៅក្នុងទីក្រុងBoao របស់ខេត្តហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន មានក្ដីរំពឹងថាសេដ្ឋកិច្ចអាស៊ី នឹងកើនឡើងប្រហែល ៤,៥ភាគរយ នៅឆ្នាំ២០២៤នេះ លើសពីឆ្នាំ ២០២៣ កន្លងទៅ ហើយបន្តជាអ្នករួមចំណែកដ៏ធំបំផុតដល់កំណើនសេដ្ឋកិច្ចពិភពលោក។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤នៃទស្សនវិស័យសេដ្ឋកិច្ចអាស៊ី និងវឌ្ឍនភាពសមាហរណកម្ម របស់វេទិកានេះ ទោះប្រឈមបញ្ហាសេដ្ឋកិច្ចខាងក្រៅផ្សេងៗយ៉ាងណាក្ដី ក៏សេដ្ឋកិច្ចអាស៊ី នឹងនៅតែរក្សាបាននូវអត្រាកំណើនខ្ពស់ ដោយសារកំណើននៃការប្រើប្រាស់ខ្ពស់ និងគោលនយោបាយសារពើ ពន្ធសកម្ម។ របាយការណ៍នេះ ក៏បានបង្ហាញ ផងដែរថា…
រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន ចេញការព្រមាន ក្រោយប្រាក់យ៉េន ធ្លាក់ថ្លៃដល់កម្រិតទាប ក្នុងពេលជាង ៣០ ឆ្នាំ
អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានចេញការព្រមានដ៏ខ្លាំងក្លាបំផុតរហូតមកអំពីការធ្លាក់ចុះនៃប្រាក់យ៉េន ស្របពេលរូបិយប័ណ្ណនេះ បានធ្លាក់ថ្លៃដល់កម្រិតទាបក្នុងរយៈពេល ៣៤ ឆ្នាំធៀបនឹងប្រាក់ដុល្លារ ដោយលើកឡើងថា អាជ្ញាធរ អាចចាត់វិធានការដ៏ម៉ឹងម៉ាត់ ដែលធ្លាប់ប្រើនៅមុនពេលអន្តរាគមន៍។ លោក Shunichi Suzuki បានប្រើឃ្លា ថាវិធានការម៉ឹងម៉ាត់ ចុងក្រោយនៅក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ ២០២២កន្លងទៅ នៅពេលប្រទេសជប៉ុន បានធ្វើអន្តរាគមន៍ចុងក្រោយនៅក្នុងទីផ្សារដើម្បីទប់ស្កាត់ការដាំក្បាលចុះនៃប្រាក់យ៉េន។ លោក បានលើកឡើងបែបនេះ នៅក្នុងសប្ដាហ៍នេះ ភ្លាមៗបន្ទាប់ពីប្រាក់ដុល្លារអាមេរិក បានហក់ឡើង ដែលធ្វើឱ្យប្រាក់យ៉េនរបស់ជប៉ុន ធ្លាក់ចុះដល់កម្រិតទាបបំផុតរយៈពេល ៣៤ ឆ្នាំ និងធ្លាក់ចូលទៅក្នុងតំបន់ដែលទាក់ទាញការអន្តរាគមន៍ទីផ្សារជាផ្លូវការក្នុងឆ្នាំ…
ពាណិជ្ជករក្នុង TikTok របស់ចិន បានត្អូញត្អែរពីការរឹតបន្តឹងជុំវិញការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក
អន្តរជាតិ៖ ពាណិជ្ជករអេឡិចត្រូនិចរបស់ប្រទេសចិន ដែលចង់លក់ផលផលតាមអនឡាញ ទីកតុក ស្សប (TikTok Shop) នៅសហរដ្ឋអាមេរិក ជាជម្រើសជំនួសឱ្យអេបទិញលក់ អាម៉ាហ្សូន (Amazon) បានខកចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរដែលពួកគេនិយាយថា កម្មវិធីវីដេអូខ្លីនេះ បានធ្វើឡើងដើម្បីរឹតបន្តឹងការអនុវត្តច្បាប់របស់ខ្លួនសម្រាប់អ្នកលក់បរទេស ដែលបើកហាងលក់តាមអនឡាញនៅលើវេទិកានេះ។ យោងតាមអ្នកលក់ចិនប្រាំនាក់ និងសមាគមឧស្សាហកម្មដែលតំណាងឱ្យហាងចិនចំនួន ៣.០០០ ហាងដែលលក់ផលិតផលតាមអ៊ីនធឺណិត អេបវីដេអូខ្លីកម្មសិទ្ធិរបស់ចិន TikTok ដែលប្រឈមនឹងការគំរាមកំហែងនៃការដកប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ខ្លួន ឬត្រូវបានហាមឃាត់នោះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានប្រកាន់ជំហររឹងត្អឹងចំពោះការអនុវត្តច្បាប់ផ្ទៃក្នុងរបស់ខ្លួន។ ក្រុមអ្នកលក់ និងលោកស្រី វីននី វ៉ាង (Winnie Wang)…