ព្រឹត្តិការណ៍ថ្មីៗ

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា ត្រូវជាលោកឪពុកក្មេក សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាមានកំណើន ៦,៣%

ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាស្ថិតក្នុងអត្រាជាមធ្យម ៦,៥% ក្នុងនោះឆ្នាំ ២០២៥ ព្យាករថាមានកំណើន ៦,៣% ក្រោមការរំពឹងទុកនៃនិន្នាការល្អនៃតម្រូវការ សកល និងកំណើនទំនុកចិត្តវិនិយោគិនបរទេស,ស្របពេលដែលលក្ខខណ្ឌហិរញ្ញវត្ថុសកលអាចប្រសើរឡើង ។ ទន្ទឹមនេះ ការពង្រឹងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងឆន្ទៈក្នុងការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច របស់រាជរដ្ឋាភិបាល នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហារចនាសម្ព័ន្ធ ដែលមាន ភាពប្រទាក់ក្រឡា សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការកសាងមូលធនមនុស្ស, ពង្រឹងអភិបាលកិច្ចវិស័យ ឯកជន…

ចិន នឹងបន្តផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ និងទឹកស្អាតនៅកម្ពុជា

រដ្ឋាភិបាលចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ និងទឹកស្អាតនៅកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដែលប្រែក្លាយតំបន់ជនបទឱ្យមានភាពរីកចម្រើនតាមរយៈការកាត់បន្ថយភាពក្រីក្រ។ លោកបន្តថា តាមរយៈចំណងមិត្តភាពដ៏យូរអង្វែងជាមួយកម្ពុជា ភាគីចិត្តនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយក្នុងការអភិវឌ្ឍភូមិគំរូនៅកម្ពុជាបន្ថែមទៀត។ ជុំវិញរឿងនេះ លោក ឆាយ…

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃជាង៣០០លានដុល្លារ បានបើកការហោះហើរក្នុងស្រុកជាលើកដំបូងនៅថ្ងៃទី២៦ធ្នូនេះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បានបើកទទួលស្វាគមន៍ជើងហោះហើរក្នុងស្រុក ជាលក្ខណៈជួល (Charter/ជើងហោះហើរជួល) ជាលើកដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះហើយ ខណៈកាលពីថ្ងៃទី២៥ម្សិលមិញនេះ ក្រុមហ៊ុន Coastal Airport Investment (CAI) ក៏បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។ សូមបញ្ជាក់ថា ការទទួលជើងហោះហើរដំបូងរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺជាការហោះហើរសាកល្បងជួល ឆាតទើរ (Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ)សាកល្បងក្នុងស្រុកជំហានដំបូង រវាងរាជធានីភ្នំពេញ និងខេត្តកោះកុង(តារាសាគរ)។ ដោយការហោះហើរនេះ ជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច…

កម្ពុជា-វៀតណាម រួមគ្នាបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

កម្ពុជា-វៀតណាម បានសហការរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែប្រសើរថែមទៀត។វេទិកានេះ រៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា បានធ្វើឡើង កាលរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ តំណាងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា បានលើកឡើងថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈសម្រាប់វិនិយោគិន និងធុរជនកម្ពុជា និងវៀតណាមក្នុងការបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា…

ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ៧,២ លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»

កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ…

ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ពិសេសលើវិស័យកសិ-ឧស្សាហកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ជាពិសេសការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ខណៈសម្តេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និងលទ្ធភាពបណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀតនៅតំបន់ទាំងនោះផងដែរ។ ការថ្លែងបែបនេះរបស់សម្តេចធិបតី នៅក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នាវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែននេះ…

ទីលានទុកដាក់សំរាមជិត ២០ហិកតា នៅខេត្តកំពង់ចាម ដាក់ដំណើរការជាផ្លូវការហើយ

ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ចាម ទំហំជិត ២០ ហិកតា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ទីលានទុកដាក់សំរាមនេះ គឺជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានធ្វើឡើងក្រោម អធិបតី លោក រស់ វណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ សូមបញ្ជាក់ថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ប្រើប្រាស់រយ:ពេលសាងសង់ចំនួន១១ខែ ដោយក្រុមហ៊ុន BM Construction & Electric…

មហាសេដ្ឋីអាមេរិកម្នាក់ ផ្តល់សំណើទឹកប្រាក់ ២០ពាន់លានដុល្លារ ដើម្បីទិញយក TikTok មកគ្រប់គ្រង

មហាសេដ្ឋីលំដាប់កំពូលរបស់សហរដ្ឋអាមេរិក លោក Frank McCourt ត្រូវបានគេរាយការណ៍ថា គ្រោងផ្តល់ជូនសំណើជាទឹកប្រាក់ចំនួន ២០ពាន់លានដុល្លារ ដើម្បីទិញយក TikTok មកគ្រប់គ្រង ចំពេលកម្មវិធីកម្សាន្តដ៏ធំនេះ កំពុងប្រឈមមុខទៅនឹងការបង្ខំឲ្យដាក់ខ្លួនចេញពីទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Tech In Asia។ លោក McCourt មានគោលបំណងផ្លាស់ប្តូរគំរូអាជីវកម្មរបស់ TikTok ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងលើការផ្សាយពាណិជ្ជកម្ម និងខ្លឹមសារបានដោយខ្លួនឯងផ្ទាល់ ខណ:ពួកគេក៏អាចបង្កើតប្រាក់ចំណូលតាមរយ:ការលក់ទំនិញលើអនឡាញ និងអាជ្ញាប័ណ្ណទិន្នន័យផងដែរ។ គួរឲ្យដឹងផងដែរថា ក្រុមការងាររបស់មហាសេដ្ឋី លោក McCourt បានចូលរួមចរចាជាមួយភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងការពិភាក្សាដំបូងជាមួយបណ្តាញរបស់ប្រធានាធិបតីលោក…

ត្រឹម១១ខែក្នុងឆ្នាំ២០២៤ ប្រទេសមីយ៉ាន់ម៉ាទទួលបានភ្ញៀវទេសចរបរទេសមកកម្សាន្តជាង ៩០ម៉ឺននាក់

ភូមា៖មីយ៉ាន់ម៉ាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៩៧៧,១៥៤នាក់ ក្នុងរយៈពេល ១១ខែនៃឆ្នាំ ២០២៤ នេះបើតាមមន្ត្រីម្នាក់មកពីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីរូបនោះបន្តថា ការ មក ដល់ របស់ ភ្ញៀវ ទេសចរបរទេស នៅឆ្នាំនេះបានធ្លាក់ចុះបើធៀបនឹងចំនួន ភ្ញៀវទេសចរបរទេសជាង១,១លាននាក់ដែលបានមកទស្សនាប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈ ពេលដូចគ្នា កាលពីឆ្នាំមុន។ មន្ត្រីដដែល បន្ថែមថាភ្ភ្ញៀវបរទេសច្រើនជាងគេដែលមកទស្សនា និងលេងកំសាន្តប្រទេស មីយ៉ាន់ម៉ា គឺ ចិន ថៃ ជប៉ុននិងឥណ្ឌា។ យោងតាមរបាយការណ៍របស់ក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា បានឲ្យដឹងថាក្នុងឆ្នាំ២០២៣…

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី ក្រុមហ៊ុនរុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់(bitcoin) និងរូបិយបណ្ណឌីជីថលផ្សេងទៀត នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ

រុស្ស៊ី៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក អាន់តុន ស៊ីឡួនូវ បានអះអាងកាលពីថ្ងៃពុធទី២៥ធ្នូថា ក្រុមហ៊ុនរុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់ប៊ីតឃញ់ (bitcoin) និងរូបិយបណ្ណឌីជីថលផ្សេងទៀត នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ បន្ទាប់ពីការផ្លាស់ប្ដូរនីតិប្បញ្ញត្តិដែលអនុញ្ញាតឱ្យប្រើប្រាស់បែបនេះ ដើម្បីប្រឆាំង និងគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ការដាក់ទណ្ឌកម្មបានធ្វើឱ្យមានភាពស្មុគស្មាញដល់ពាណិជ្ជកម្មរបស់រុស្ស៊ី ជាមួយដៃគូធំៗដូចជា៖ ចិន ឬតួកគី ដោយសារធនាគារក្នុងស្រុកមានការប្រុងប្រយ័ត្នខ្លាំងជាមួយប្រតិបត្តិការដែលទាក់ទងនឹងប្រទេសរុស្ស៊ី ដើម្បីជៀសវាងការត្រួតពិនិត្យពីនិយតករលោកខាងលិច។ យ៉ាងណា នៅឆ្នាំនេះ រុស្ស៊ីបានអនុញ្ញាតឱ្យប្រើប្រាស់រូបិយបណ្ណគ្រីបតូក្នុងពាណិជ្ជកម្មបរទេស ហើយបានចាត់វិធានការដើម្បីធ្វើឱ្យស្របច្បាប់ក្នុងការប្រើប្រាស់រូបិយបណ្ណគ្រីបតូ រួមទាំងប៊ីតឃញ់ផងដែរ។ សូមរំឭកថា កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន…

ព័ត៌មានថ្មីៗ