កម្ពុជារៀបចំព្រឹត្តិការណ៍ ព្រះរាជពិធីមហាមីទ្ទិញខួបលើកទី២០ នៃការយាងឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានរៀបចំនូវព្រឹត្តិការណ៍ព្រះរាជពិធីប្រារព្ធមហាមីទ្ទិញអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរគេបានឃើញមហាជនយ៉ាងច្រើនកុះករមានមន្រ្តីរាជការ លោកគ្រូអ្នក គ្រូ កងកម្លំាងគ្រប់ប្រភេទ និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន បានឈរទៅតាមផែនរៀងៗខ្លួន នៅមុខព្រះបរម រាជវំាង។ នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋបានសម្តែងនូវការសប្បាយរីករាយក្នុងការចូលរួមក្នុងព្រះរាជពិធីមីទ្ទិញអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ ដែលតែងតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជារាស្រ្តជាធំ ជាពិសេសជួយឱ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជាបានលើកហត្ថប្រណម្យបួងសួងដល់…
អ្នកវិភាគព្រឹត្តការណ៍អន្តរជាតិ និងអ្នកជំនាញសេដ្ឋកិច្ច ព្យាករណ៍ថា លោក Trump នឹងទទួលជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ
អាមេរិក៖ ក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីឈានទៅដល់ការបោះឆ្នោត បេក្ខជនគណបក្ស ប្រជាធិបតេយ្យ និងជាអនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Kamala Harris នាំមុខលោក Trump តិចជាងមួយភាគរយប៉ុណ្ណោះ គម្លាតកាន់តែរួមតូច ហើយរដ្ឋសមរភូមិនៅតែ “តឹងតែងខ្លាំង។ ”យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ការព្យាករណ៍របស់លោកនៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) កាលពីថ្ងៃចន្ទ លោក Barraud បានសរសេរថា “សម្លឹងមើលការវាស់វែងផ្សេងៗដូចជា ការភ្នាល់នៅលើទីផ្សារ…
គណៈប្រតិភូធុរកិច្ចមកពីមជ្ឈមណ្ឌលនវានុវត្តន៍ នៃសាធារណៈរដ្ឋកូរ៉េ បង្ហាញបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនបច្ចេកវិទ្យា
ភ្នំពេញ៖ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូធុរកិច្ចមកពីមជ្ឈមណ្ឌលនវានុវត្តន៍ Gyeongbuk Technopark នៃសាធារណៈរដ្ឋកូរ៉េ បានបង្ហាញបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនបច្ចេកវិទ្យានៅកម្ពុជា។ លោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark បានលើកឡើងថា មជ្ឈមណ្ឌលរបស់លោកមានជំនាញលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ហើយដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់អំពីវិស័យអាទិភាពរបស់កម្ពុជាសម្រាប់ការវិនិយោគពីសាធារណៈរដ្ឋកូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តម…
ក្រសួងហិរញ្ញវត្ថុថៃ និងបណ្ដាធនាគាររដ្ឋសំខាន់ៗ មានគម្រោងជួយពលរដ្ឋងាយរងគ្រោះបង់ផ្ដាច់បំណុលឯកជនដែលមានការប្រាក់ខ្ពស់ដើម្បីសង្គ្រោះឱ្យរួចផុតពីអន្ទាក់បំណុល
បាងកក៖ ក្រសួងហិរញ្ញវត្ថុថៃ និងបណ្ដាដៃគូរបស់ខ្លួនបានជួយពលរដ្ឋងាយរងគ្រោះបង់ផ្ដាច់បំណុលឯកជនដែលមានការប្រាក់ខ្ពស់ចំនួន២១.៤៦៣ករណី ដើម្បីសង្គ្រោះពលរដ្ឋទាំងនោះឱ្យរួចផុតពីអន្ទាក់ការប្រាក់ខ្ពស់ដែលប្រឆាំងនឹងច្បាប់រដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី ២៦ខែតុលា ឆ្នាំ២០២៤។ លោក Pornchai Teeravej អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធថៃ (FPO) បានគូសបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលថៃ ធ្វើអន្តរាគមន៍ជួយពលរដ្ឋ ដែលជាប់បំណុលឯកជនមានការប្រាក់ខ្ពស់បង់ផ្ដាច់បំណុលរបស់ពួកគេ បណ្ដាធនាគារពិសេសរបស់ក្រសួងហិរញ្ញវត្ថុថៃ និងបណ្ដាដៃគូឯកជនរបស់ក្រសួងបានអនុម័តបុនហិរញ្ញប្បទាន (Refinancing) ឬ ការផ្តល់ឥណទានថ្មីឡើងវិញសរុបជាទឹកប្រាក់ជាង៣០លានដុល្លារអាម៉េរិក។ លោកបន្ថែមទៀតថា ប្រតិបត្តិការអន្តរាគមន៍នេះបានចាប់ផ្តើមនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ហើយគិតត្រឹមថ្ងៃទី២៤ ខែតុលា…
ឆមាសទី១ ដើមឆ្នាំ២០២៤ ហាងលក់ទំនិញ ចំណីអាហារ និងភេសជ្ជៈ ក្នុងប្រទេសវៀតណាម ជាង៣ម៉ឺនកន្លែងត្រូវបានបិទទ្វា
វៀតណាម៖ ឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈ នៅប្រទេសវៀតណាម កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយមានហាងរហូតដល់ទៅជាង៣ម៉ឺនកន្លែងត្រូវបានបិទទ្វារ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ខណៈដែលមនុស្សចាប់ផ្ដើមកាត់បន្ថយការចូលហាងដោយសារសេដ្ឋកិច្ចធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ របាយការណ៍របស់ក្រុមហ៊ុន iPOS ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ក្នុងឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈវៀតណាម បានបង្ហាញថា ហាងលក់ចំណីអាហារ និងភេសជ្ជៈនៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះ មានចំនួន៣០ម៉ឺន៤៧០០ហាង គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤ ដោយធ្លាក់ចុះ៣,៩% បើធៀបនឹងចុងឆ្នាំ២០២៣។ ប៉ុន្តែទន្ទឹមនេះ ប្រាក់ចំណូលសរុបក្នុងឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈទាំងមូលរបស់វៀតណាម បានកើនឡើងជិតដល់១៦,៥ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង២ភាគ៣នៃប្រាក់ចំណូលសរុបក្នុងឧស្សាហកម្មនេះពេញមួយឆ្នាំ២០២៣។…
មន្ត្រីជំនាញនៃ អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់បដិមាទ្វារបាល នៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាចម្លាក់បដិមាទ្វារបាលចំនួន១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗត្រូវបានគេរកឃើញ នៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំង នៃក្រុងអង្គរធំ។ ចំពោះការរកឃើញនេះដែររ លោក ចាន់ថន បញ្ជាក់ថា ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ មួយចំនួននៅមានរូបរាងនៅល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។ ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះដែរ ក្រុមអ្នកជំនាញបានកំណត់ទីតាំងដើម ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកមកសម្អាត និងជួសជុល…
ភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ជាង២០០នាក់ ចូលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ
ភ្នំពេញ៖ភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ចំនួន២២៨នាក់ ដែលបានហោះហើរត្រង់មកពីប្រទេសរុស្ស៊ី និងប្រទេសកាហ្សាក់ស្ថាន បានចូលមកដល់ទឹកដីខេត្តព្រះសីហនុនៃប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។ បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា នេះភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន២២៨នាក់ បានមកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងបន្ទាប់ពីជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅវិញ។ លោកឡុង ឌីម៉ង់ បានបន្តថា រដ្ឋបាលខេត្តព្រះសីហនុពិតជាមោទនភាព ក្នុងការទទួលភ្ញៀវទេសចរប៉ែកអឺរ៉ុបមកជាលើកដំបូង មកទស្សនាខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពលជាច្រើន ទាំងតំបន់ឆ្នេរ និងប្រជុំដោយតំបន់យ៉ាងស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ ទាំងអន្តរជាតិមកលំហែរកម្សាន្ត ។ លោកបន្ថែមថា…
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៌តាមអនឡាញ
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មធ្វើការផ្សព្វផ្សាយវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ (1st Cambodia Digital Trade Forum & Online Expo ) ដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអត្ថប្រយោជន៍ក្នុងការចូលរួម វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ ( 1st Cambodia Digital Trade Forum & Online Expo ) នៅរសៀលថ្ងៃទី២៥…
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កាដូចការំពឹងទុក បន្ទាប់ពីមានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០មុឺននាក់
ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,០០០ នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,០០០នាក់។ ឯកឧត្តមរដ្ឋលេខាធិការ…