ព្រឹត្តិការណ៍ថ្មីៗ

ក្រុមប្រតិភូធុរជនពីចិន និងអាមេរិកស្នើសុំកិច្ចសហការ និងការគំាទ្រលើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិនៅកម្ពុជា កម្ពុជាបន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងជាផ្ទះទី២ របស់អ្នកទេសចរពីចក្រភពអង់គ្លេសកាន់តែច្រើនឡើង កម្ពុជា និងអូស្រ្តាលីកាន់តែជិតគ្នា៖ ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម YIP Derek ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា គ្រាប់ពេជ្រដ៏ធំមួយនៅតំបន់តារាសាគរ៖ ឆ្នេរដ៏ស្រស់ស្អាតសម្បូដោយសម្រស់ធម្មជាតិ និងភាពស៊ីវិល័យ គោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជាកាលានុវត្តភាពថ្មីក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, មានបរិយាកាសអំណោយផល និងមានសក្តានុពលយ៉ាងខ្លាំងក្នុងការវិនិយោគ

រាជរដ្ឋាភិបាលកំណត់គោលដៅ១០ឆ្នាំក្នុងការអភិវឌ្ឍគម្រោងវិនិយោគ១៧៤ ដែលមាន៣៦,៦លានដុល្លារ

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association-CLA) និងគណៈប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនាព្រឹកនេះ លោកប្រធានសមាគមភស្តុភារកម្មកម្ពុជា បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីគោលបំណង និងសកម្មភាពការងាររបស់សមាគម ជាពិសេសបង្ហាញសមាសភាពថ្មីរបស់ក្រុមប្រឹក្សាភិបាលនាអណត្តិទី៩ ឆ្នាំ២០២៤-២០២៦ ដែលទើបជ្រើសតាំងក្នុងចំណោមសមាជិកសមាគមទាំងអស់ប្រមាណ…

រយះពេល៣ខែ ដើមឆ្នាំ២០២៤ CDC ទទួលបានទុនវិនិយោគក្នុងទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានផ្ដល់កិត្តិយសអញ្ជើញចូលរួមផ្ដល់បទឧទ្ទេសនាម លើប្រធានបទស្ដីពី “ការជំរុញការវិនិយោគ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដែលមានការអញ្ជើចូលរួមពីសិក្ខាកាម ជាអភិបាលរងរាជធានី-ខេត្ត ចំនួន ៤០ រូប។ មានប្រសាសន៍ក្នុងឱកាសផ្តល់បទឧទ្ទេសនាមនេះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនសិក្ខាកាមថា ក្រោយវិបត្តិកូវីដ-១៩ សន្ទុះនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជាមានការកើនឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែង ឆមាសទី១…

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤

ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ បន្ទាប់ពីចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្ររួចមក នាល្ងាចថ្ងៃដដែលឯកឧត្តម បណ្ឌិត អភិបាលខេត្ត បានបន្តចុះពិនិត្យទីតាំងដើម្បីរៀបចំកែលម្អបន្ថែមនៅសួនបាញ់ទឹក រួមទាំងដាក់ភ្លើងលម្អជាដើម…

គ្រូជំនាញបច្ចេកទេសថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាជាកម្មវិធីបង្ហាញសក្តានុពលរបស់យុវជនទៅកាន់ក្រុមហ៊ុនឯកជន និងអន្តរជាតិ

(ភ្នំពេញ)÷ លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តងនៅកម្ពុជា គឺជាកម្មវិធីបង្ហាញសក្តានុពល សមត្ថភាព ទេពកោសល្យ នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ របស់យុវជនទៅកាន់បណ្តាក្រុមហ៊ុនឯកជននៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ លោក យ៉យ សុជាតិ ជាគ្រូបង្រៀនជំនាញអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលកំពុងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនៅរាជធានីភ្នំពេញនៅសប្តាហ៍នេះ បានកៀរគរយុវជន សិស្សានុសិស្សសិក្សាផ្នែកជំនាញបច្ចេកទេសនៅទូទាំងប្រទេសជិត១០០នាក់មកជុំគ្នា ដើម្បីធ្វើការប្រឡងប្រជែងយកជ័យលាភី បង្ហាញសមត្ថភាព និងទេពកោសល្យ លើជំនាញរបស់ពួកគេ ហើយកម្មវិធីនេះបានទាក់ទាញអ្នកទស្សនារាប់ពាន់អ្នកដែលសុទ្ធសឹងតែចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស។ លោកគ្រូបានសង្កត់ធ្ងន់ថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះ…

ព្រះសង្ឃនៅថៃជាច្រើនអង្គចាញ់បោកអស់លុយ រាប់ពាន់លានបាត ក្នុងគម្រោងវិនិយោគពីមីត ”Ban Share Nong Carrot”

ថៃ៖ ការិយាល័យព្រះពុទ្ធសាសនាជាតិ របស់ប្រទេសថៃ (NOB) ត្រូវបានគេណែនាំឱ្យស៊ើបអង្កេត គម្រោងបោកប្រាស់ពីរ៉ាមីត ដែលត្រូវបាន ចោទប្រកាន់ថា មានព្រះសង្ឃត្រូវបានគេ បោកបញ្ឆោតឱ្យវិនិយោគ លើភាគហ៊ុនក្លែង ក្លាយនៅភាគឦសានដែលបណ្តាល ឱ្យមានការបាត់បង់លុយជាងមួយពាន់លានបាត។ រដ្ឋមន្ត្រីការិយាល័យ នាយករដ្ឋមន្ត្រី លោក ជូសាក់ សិរីនិល ដែលគ្រប់គ្រង ការិយាល័យព្រះពុទ្ធសាសនាជាតិ របស់ប្រទេសថៃ (NOB) បានធ្វើអត្ថាធិប្បាយលើរបាយការណ៍ទាក់ទងនឹងគម្រោងពីរ៉ាមីតដែលគេស្គាល់ថា “Ban Share Nong Carrot” ដែលពាក់ព័ន្ធនឹងព្រះសង្ឃមួយចំនួនធំ ដែលបានរងគ្រោះដោយសារគម្រោងនេះ។ លោក…

CDC និង UNOPS ពិភាក្សាអំពីលទ្ធភាពនិងឱកាសនៃការរៀបចំផែនការដែលមានសក្តានុពល

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោកស្រី អ៊ីដា ក្រាចា (Ms. Eda Kraja) នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) រួមជាមួយនឹងសហការី…

ក្រុមហ៊ុនតម្លើងរថយន្តដ៏ធំនៅកម្ពុជាសម្រេចជោគជ័យលើការពង្រីកអាជីវកម្ម

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនឧកញ៉ា គង់ ងួន អគ្គនាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា (Toyota Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ឧកញ៉ា គង់ ងួន បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា…

ក្រុមហ៊ុន Shanghai Geoharbour Group បានដាក់ទុនវិនិយោគនៅកម្ពុជាជាង២០០គម្រោង

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនាព្រឹកនេះ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសាវតាររបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី…

ក្រុមហ៊ុនធំៗ ១៥០ ត្រៀមឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារនាចុងសប្តាហ៍នេះ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ពិព័រណ៍ការងារ…

វៀតណាមនឹងធ្វើវិសោធនកម្មផែនការថាមពលជាតិ ដើម្បីរួមបញ្ចូលថាមពលនុយក្លេអ៊ែរ

បរទេស៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសវៀតណាមនឹងធ្វើវិសោធនកម្មផែនការអភិវឌ្ឍន៍ថាមពលជាតិរបស់ខ្លួនដែលត្រូវបានគេស្គាល់ថា PDP8 ដើម្បីរួមបញ្ចូលជម្រើសសម្រាប់ថាមពលនុយក្លេអ៊ែរ និងអ៊ីដ្រូសែន។ លោក Nguyen Hong Dien បានប្រាប់រដ្ឋសភាក្នុងកិច្ចប្រជុំមួយនៅទីក្រុងហាណូយថា PDP8 នឹងត្រូវបានធ្វើវិសោធនកម្មក្នុងមធ្យោបាយមួយដើម្បីបន្ថែមសារធាតុដែលអាចកកើតឡើងវិញបន្ថែមទៀត រួមទាំងថាមពលព្រះអាទិត្យ និងខ្យល់។ PDP8 ដែលត្រូវបានអនុម័តកាលពីខែឧសភាឆ្នាំមុននឹងបង្កើនសមត្ថភាពផលិតថាមពលដែលបានដំឡើងសរុបរបស់ប្រទេសនេះឱ្យលើសពី 150 GW នៅឆ្នាំ 2030 ពីជាង 80 GW នៅចុងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ គោលដៅអភិវឌ្ឍន៍ខ្យល់ និង LNG…

ព័ត៌មានថ្មីៗ