ព្រឹត្តិការណ៍ថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សេចក្តីជូនដំណឹង ស្តីពីការចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងពិធីសម្ពោធភាពយន្តទេសចរណ៍ថតនៅកម្ពុជា នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ ពីថ្ងៃទី១៩ ដល់ថ្ងៃី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាននៃយោធភូមិភាគទី៤ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) និងសហការជាមួយក្រសួងទេសចរណ៍ក្នុងការផលិត និងផ្សព្វផ្សាយមាតិកាទេសចរណ៍ជាពិសេសលើវិស័យម្ហូបអាហារ និងស្នាមញញឹមរបស់ប្រជាជនកម្ពុជា កម្ពុជា-ឥណ្ឌា៖ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព

សង្រ្គាម រុញឲ្យតម្លៃម្ហូបអាហារហក់ឡើងខ្ពស់កប់ពពកនៅក្នុងតំបន់ហ្កាហ្សា

តម្លៃស្បៀងអាហារនៅតំបន់ហ្កាហ្សាស្ទ្រីប បានហក់ឡើងយ៉ាងខ្លាំង ខណៈជម្លោះកំពុងបន្តរវាងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកកាន់តែខ្លាំង និងប្រឈមគ្រោះទុរ្ភិក្ស។ ក្រោយផ្ទុះសង្រ្គាម អ៊ីស្រាអែល បានបិទផ្លូវស្ទើរគ្រប់ទីកន្លែងនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយអនុញ្ញាតឱ្យរថយន្តជំនួយមួយចំនួនតូចចូលតែប៉ុណ្ណោះ ជាដើមចមនាំឲ្យខ្វះខាតការផ្គត់ផ្គង់ធ្ងន់ធ្ងរ និងនាំឲ្យតម្លៃគ្រឿងផ្គត់ផ្គង់ជីវភាពដ៏ចាំបាច់ប្រចាំថ្ងៃ ដូចជាម្សៅមី និងស្ករជាដើម ហក់ឡើងខ្ពស់កប់ពពក។ ស្ថានភាពមនុស្សធម៌នៅភាគខាងជើង ហ្កាហ្សាស្ទ្រីប កាន់តែយ៉ាប់យ៉ឺនខ្លាំង ដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ដែលគំរាមកំហែងដល់អាយុជីវិតអ្នកស្រុករាប់សែននាក់។ តម្លៃម្សៅមីមួយគីឡូក្រាម បានឡើងថ្លៃចាប់ពីតិចជាង ១ ស្ហាកែល (០,២៧ ដុល្លារ) ដល់ ៥០ ស្ហាកែល (១៣,៦៥…

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំជាមួយ គណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសក្នុងការឈ្វេងយល់ការវិនិយោគក្នុងប្រទេសកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) ចូលជួបពិភាក្សាការងារ និងឈ្វេងយល់អំពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ អាចឈ្វេងយល់អំពីឱកាសវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយហេតុថាក្នុងចំណោមក្រុមហ៊ុនដែលមានវត្តមាននាឱកាសនេះ មានក្រុមហ៊ុនមួយចំនួនកំពុងមានសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាស្រាប់ និងកំពុងសម្លឹងរកមើលឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងនាឱកាសនេះ…

ឯកឧត្តម ស៊ុន ចាន់ថុល អនុញ្ញាតជូន ក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន៥ផ្សេងៗគ្នា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន៥ផ្សេងៗគ្នា ដែលមួយចំនួនកំពុងវិនិយោគនៅកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន៥ផ្សេងៗគ្នា ជាបន្តបន្ទាប់បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមមាន៖ ១. លោក Eui-sun Chung ប្រធានក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានអាជីវកម្មផលិតរថយន្តច្រើនប្រភេទរួមមានប្រភេទរថយន្តគ្រួសារ, រថយន្តដឹកទំនិញ, រថយន្តក្រុង,…

កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់បួនជើងក្នុងមួយសប្តាហ៍ ខណៈវិស័យកសិកម្ម ក៏មានកិច្ចសហការល្អដែរ

ភ្នំពេញ៖ កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់រហូតដល់បួនជើងក្នុងមួយសប្តាហ៍។ជាពិសេស ខេត្តហៃណាន ក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម។ នេះជាបញ្ជាក់របស់ឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ នៅក្នុងជំនួបនេះឯកឧត្តម ហ្វេង ហ្វៃ បានកត់សម្គាល់ថា…

សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលចិនគាំទ្រគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើរដ្ឋាភិបាលចិនឱ្យជួយគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏មានសារៈសំខាន់នៅកម្ពុជា។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នាទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងជំនួបនោះ សម្តេចតេជោ បានជម្រាបលោក ចាវ ឡឺជី ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា ហើយសម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា…

ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ ទៅសិក្សាបន្តនៅប្រទេសជប៉ុនក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៦

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសជប៉ុន ក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៦។ កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពពាក់ព័ន្ធ។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

តើអ្នកណាខ្លះ អាចចុះបញ្ជីអាជីវកម្ម ឬស្នើសុំអាជ្ញាបណ្ណជំនាញ នៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបាន?

គ្រប់ប្រភេទអាជីវកម្ម ដែលជាអ្នកជាប់ពន្ធតូចឡើងលើ (ឬផលរបរប្រចាំឆ្នាំ ចាប់ពី ២៥០ លានរៀល ឬប្រហែល ៦២ ៥០០ ដុល្លារអាម៉េរិកឡើងទៅ) សុទ្ធតែអាចប្រើប្រាស់ប្រព័ន្ធនេះបាន។ លោកអ្នកអាចចុះបញ្ជីដោយខ្លួនឯងបាន ឬឱ្យអ្នកណាក៏បានធ្វើជាអ្នកតំណាងចុះបញ្ជីជំនួស ប្រសិនបើជាសហគ្រាសឯកបុគ្គល។ប៉ុន្តែសម្រាប់ទម្រង់សហគ្រាសក្រៅពីសហគ្រាសឯកបុគ្គល អ្នកតំណាងត្រូវតែជាភ្នាក់ងារដែលទទួលស្គាល់ ប្រសិនបើលោកអ្នកជ្រើសមិនធ្វើការចុះបញ្ជីដោយខ្លួនឯង។

តើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាអ្វី?

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះបញ្ជីអាជីវកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និងកត់ត្រានូវចំណុចចាប់ផ្ដើមនៃការដ្ឋានកែទម្រង់មួយរបស់រាជរដ្ឋាភិបាល។

ប្រធានក្រុមហ៊ុនធានារ៉ាប់រង បាននិយាយថាការបាក់ស្ពាន នៅទីក្រុង បាល់ទីម័រ សហរដ្ឋអាមេរិក អាចនាំទៅរកការខាតបង់ធំធេងខាងធានារ៉ាប់រង

អន្តរជាតិ៖ ប្រធានក្រុមហ៊ុនធានារ៉ាប់រងរបស់អង់គ្លេសបាននិយាយថា ការបាក់ស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី( Francis Scott Key Bridge) នៅក្នុងទីក្រុង បាល់ទីម័រ (Baltimore) របស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខាតបង់ធានារ៉ាប់រងលើសមុទ្រដ៍ធំធេងបំផុតមិនធ្លាប់មាន។ កាលពីព្រឹកថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះ ស្ពានប្រវែង១,៥ម៉ាយល៍នៅក្នុងរដ្ឋម៉ារីលែន បានបាក់ បន្ទាប់ពីនាវាដឹកទំនិញ ធ្វើដំណើរទៅកាន់ប្រទេសស្រី លង្កា បានបុកបង្គោលស្ពានថ្មបេតុង និងមនុស្ស៦នាក់បានស្លាប់។ ក្រុមអ្នកជំនាញនិយាយថា ការខូចខាតអាចមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារ ឬស្មើ២,៣ពាន់លានអឺរ៉ូ។ លោក ចន…

ព័ត៌មានថ្មីៗ