ក្រុមហ៊ុនដឹកជញ្ជូន Evergreen Marine និង EVA Airរបស់តៃវ៉ាន់ ចំណាយប្រាក់ស្មើនឹងប្រាក់ខែ២ឆ្នាំ ដើម្បីផ្តល់ប្រាក់រង្វាន់នាឲកាសបុណ្យចូលឆ្នាំដល់បុគ្គលិក
តៃវ៉ាន់ ៖ ក្រុមហ៊ុនដឹកជញ្ជូន Evergreen Marine បានចំណាយប្រាក់ស្មើនឹងប្រាក់ខែ ២ឆ្នាំ ដើម្បីផ្តល់ប្រាក់រង្វាន់នាឲកាសបុណ្យចូលឆ្នាំដល់បុគ្គលិក នៅពេលដែលប្រាក់ចំណេញសុទ្ធបានកើនឡើង ៣ដងធៀបនឹងឆ្នាំមុន។នេះបើតាមសារព័ត៌មាន Taiwan News នៅថ្ងៃទី៣១ ខែធ្នូ។ ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine បានប្រកាសប្រាក់បំណាច់ឆ្នាំជាមធ្យមចំនួន ២០ខែសម្រាប់បុគ្គលិកម្នាក់ៗ។ បច្ចុប្បន្ន វាជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន ៣៤៧,៧ពាន់លានដុល្លារតៃវ៉ាន់ (១០,៥ពាន់លានដុល្លារ) កើនឡើងជិត ៦៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធបានឈានដល់ ១០៨,៧ពាន់លានដុល្លារតៃវ៉ាន់…