ទេសចរណ៍ និងសន្តិភាព Tourism and Peace ជាប្រធានបទដ៏មានសក្តានុពលសម្រាប់ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងសន្តិភាព – Tourism and Peace» ដើម្បីផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមចំណុះក្រសួង និងស្ថាប័នពាក់ព័ន្ធ, មន្ទីរទេសចរណ៍ ២៥រាជធានី ខេត្ត,…