Category: ព័ត៌មានទូទៅ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shi Zhongjun អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន ចិន (ACC)

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នារសៀលទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shi Zhongjun អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន ចិន (ACC) ដើម្បីពង្រឹងទំនាក់ទំនងទេសចរណ៍អាស៊ាន-ចិន និងស្វែងរកវិធីសាស្រ្តបង្កើនការផ្លាស់ប្តូរទេសចរណ៍ លើកស្ទួយទេសចរណ៍ប្រកបដោយចីរភាព និងអភិវឌ្ឍទេសចរណ៍ថ្មីៗ។ Johor Bahru, Malaysia: On the afternoon of January 19,…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១២ (The 12th M-ATM Plus India)

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី១២ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន ទីម័រខាងកើត និងឥណ្ឌា។ ក្រោមភាពជាសហប្រធានរបស់ម៉ាឡេស៊ី និងឥណ្ឌា កិច្ចប្រជុំលើកនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដាន និងពិគ្រោះយោបល់លើការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍អាស៊ាន និងឥណ្ឌា២០២៣-២០២៧ ពិនិត្យវាយតម្លៃលទ្ធផលនៃការអនុវត្តសកម្មភាពរួមកន្លងមករវាងអាស៊ាន និងឥណ្ឌា ព្រមទាំងការដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ាន និងឥណ្ឌាផងដែរ។ His Excellency Huot Hak, Minister of Tourism led…

ជំនួបសម្តែងការគួរសមរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម KATSUNORI TAKAHASHI ទេសរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នារសៀលទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KATSUNORI TAKAHASHI ទេសរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ Courtesy meeting Between His Excellency HUOT Hak, Minister of Tourism, and…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ

នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលជូបពិភាក្សាការងារជាមួយ ឯកឧត្តម YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ដោយភាគីទាំងពីរបានពិភាក្សាលើការពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការទេសចរណ៍ ការផ្តល់ជំនួយបច្ចេកទេសដើម្បីពង្រឹងសមត្ថភាពមគ្គុទេសក៍កម្ពុជាសម្រាប់ទេសចរកូរ៉េ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងការជំរុញជើងហោះហើរត្រង់ពីកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។ Meeting for Courtesy and Work Discussions Between H.E.…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៨ (The 28th M-ATM)

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៨ (The 28th M-ATM) ដោយមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត អគ្គលេខាធិការដ្ឋានរងអាស៊ាន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាលើពិភពលោកសំខាន់ៗមួយចំនួនដូចជា US-ABC, EU-ABC, ERIA, WTTC, PATA, UN Tourism, និង Agoda ជាដើម។…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Noor Ahmad Hamid ប្រធានក្រុមហ៊ុនPATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នាល្ងាចទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តអនុញ្ញាតជូនលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុន PATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា និងស្នើសុំឱ្យ PATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗដែលស្ថិតនៅក្នុងបណ្តាញរបស់ PATA និងស្នើសុំឱ្យ PATA ជួយផ្តល់ការចែករំលែកព័ត៌មាន និងសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយក្រសួងទេសចរណ៍ អំពីព័ត៌មានទាក់ទងនឹងលំនាំទេសចរណ៍ តម្រូវការទីផ្សារ រសនិយមរបស់ភ្ញៀវទេសចរ និងព័ត៌មានផ្សេងៗទៀតនៅក្នុងបរិបទនៃកម្ពុជា…

ពិធីបើកវេទិកាទេសចរណ៍អាស៊ាន២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី

ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ និងប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ាន២០២៥ ក្រោមប្រធានបទ “រួបរួមជាចលនា៖ សម្រួចអនាគតនៃវិស័យទេសចរណ៍អាស៊ាន” ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ១០ប្រទេស ប្រទេសអាស៊ានបូក (ចិន ជប៉ុន កូរ៉េ ឥណ្ឌា និងរុស្សី) និងប្រធានស្ថាប័នដៃគូអាស៊ានផ្សេងៗ រួមទាំងស្ថាប័នជាតិទេសចរណ៍ អ្នកចូលរួមមកពីស្ថាប័នរដ្ឋ និងឯកជន និងអ្នកសារព័ត៌មាន សរុបប្រមាណជាង១,000 នាក់។ Opening Ceremony…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយតំណាង និងសមាជិក សមាគមទេសចរណ៍អាស៊ាន (ASEANTA)

ឆ្លៀតឱកាសក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម នៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF) ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាង និងសមាជិកសមាគមទេសចរណ៍អាស៊ាន (ASEANTA) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ទេសចរណ៍ដោយផ្តោតលើបច្ចេកវិទ្យា ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាប្រកបដោយសន្តិសុខ និងសុវត្ថិភាព ជំរុញក្រុមហ៊ុនអាកាសចរណ៍ដែលជាសមាជិកសមាគមទេសចរណ៍អាស៊ានបង្កើនជើងហោះហើរត្រង់ពីគ្រប់ទីផ្សារមកកាន់កម្ពុជា និងរៀបចំដំណើរទស្សកិច្ចស្វែងយល់មកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនឡើងថែមទៀត។ Taking the opportunity…

នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Senai International Airport ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ មន្រ្តីសម្របសម្រួល នៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ដើម្បីចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ATF 2025) លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥

នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Senai International Airport ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ មន្រ្តីសម្របសម្រួល នៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ដើម្បីចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ATF 2025) លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា…

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួង ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យវឌ្ឍនភាព ដាក់ចេញនូវទិសដៅការងា និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន “ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅ ទេសចរណ៍ល្អឯក ប្រកបដោយគុណភាព ពិពិធភាព បទពិសោធន៍…

ព័ត៌មានថ្មីៗ