កម្ពុជារៀបចំព្រឹត្តិការណ៍”អបអរសាទរខួប២០ឆ្នាំនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍”អបអរសាទរខួប២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(World Trade Organization – WTO)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, សុន្ទរកថារបស់ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក…