Month: March 2024

្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើក ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ”។

កម្ពុជា រៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ”

កម្ពុជា រៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៤ មីនា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…

តើពន្ធលើឈ្នួលផ្ទះ និង ដី ជាអ្វី?

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធឈ្នួលផ្ទះ និងដី ត្រូវបានកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖ ◇អាគារដែលសង់លើដីដូចជាផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យ… ◇យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហ៍កម្ម ◇ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហ៍កម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗដែលដាក់ធាតុរាវឬផលិតផលផ្សេងៗ ដូចជាប្រេងឥន្ទនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ ◇ផ្ទះបណ្ដែតទឹក កប៉ាល់សំរាប់ធ្វើលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ ◇ដីធ្លីដែលគ្មានសំណង់ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរឬស្រែអំបិល។ ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ។ បើករណីអ្នកជួលជាសហគ្រាសបានចុះបញ្ជីពន្ធដារក្នុងរបបស្វ័យប្រកាស ប្រាក់ឈ្នូលនេះត្រូវបានបង្វែរមកគិតពន្ធនឹងបង់តាមវិធានពន្ធកាត់ទុកទូទៅវិញក្នុងអត្រា ១០%។ ពន្ធនេះមិនត្រូវអនុវត្តទេ ចំពោះកម្មសិទ្ធករ…

តើពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាអ្វី?

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានគោលបំណងដើម្បី៖ ◇ទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃលើស ◇ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ ◇បង្កើនសកម្មភាពសេដ្ឋកិច្ចនិងកម្លាំងការងារ រួមចំណែកដល់ប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។ ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករ នៃដីជាប់ពន្ធនិង អ្នកជួលដីពីរដ្ឋ ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ នៅអគ្គនាយកដ្ឋានពន្ធដារ ចំពោះដីដែលស្ថិតនៅរាជធានីភ្នំពេញនិង នៅខេត្ត ឬនៅសាខាពន្ធដារខេត្តដែលដីនោះស្ថិតនៅ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត…

តើពន្ធប្រថាប់ត្រាជាអ្វី?

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធដែលកំណត់លើ ៖ ◇ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ◇ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្តគ្រប់ប្រភេទ ◇ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ◇កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ ◇លិខិតមានលក្ខណៈគតិយុត្ត ដូចជា ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។ ពន្ធនេះត្រូវបានបង្កើតដើម្បីជាគុណប្រយោជន៍ ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍមូលដ្ឋាន។ ប្រភេទពន្ធនេះត្រូវប្រមូលពីអ្នកទទួលសិទ្ធិកាន់កាប់។

តើពន្ធលើអចលនទ្រព្យជាអ្វី?

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើអចលនទ្រព្យ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងរដ្ឋបាលក្រុងនៃខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រមូលពន្ធលើអចលនទ្រព្យនេះគឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។ កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយត្រូវមកចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងដាក់លិខិតប្រកាសបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App ដែលមានក្នុង App Store…

តើពន្ធលើចំណេញមូលធនជាអ្វី?

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើចំណេញមូលធន ត្រូវអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ (មូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅបរទេសចំពោះរូបវន្តបុគ្គលនិវាសនជន, មូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះរូបវន្តបុគ្គលនិងនីតិបុគ្គលអនិវាសនជន)។ ដែលមូលធននោះរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុបរទេស។ ចំពោះ កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ អ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើចំណេញមូលធនតាមប្រតិបត្តិការនីមួយៗជូនរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល មិនលើសពី ០៣ខែ បន្ទាប់ពីសម្រេចបានចំណេញមូលធន។ ◇ចំពោះទ្រព្យដែលស្ថិតនៅរាជធានីភ្នំពេញត្រូវដាក់លិខិតប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារនិងបង់ប្រាក់ពន្ធនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ◇ចំពោះទ្រព្យដែលស្ថិតនៅតាមបណ្តាខេត្ត ត្រូវដាក់លិខិតប្រកាស នៅសាខាពន្ធដារខេត្តដែលទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារតាមការស្នើសុំរបស់អ្នកជាប់ពន្ធ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅធនាគារ ជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពន្ធលើចំណេញមូលធន…

តើអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក.) ជាអ្វី?

ធនាគារជាតិនៃកម្ពុជា៖ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក.) គឺជាអង្គការចាត់តាំងមួយដែលមានឯករាជ្យភាព និងស្ថិតក្រោមធនាគារជាតិនៃកម្ពុជា តាមរយៈច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ស្របតាមស្តង់ដាអន្តរជាតិ ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០០៨។ បេសកកម្មចម្បងរបស់ ស.ហ.ក. គឺទប់ស្តាត់កុំឱ្យឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដើម្បីលាងសម្អាតមូលនិធិ និងទ្រព្យសម្បត្តិដែលបានពីសកម្មភាពល្មើសច្បាប់របស់ខ្លួន ឬមួយយកមូលនិធិ ឬទ្រព្យសម្បត្តិនោះមកប្រព្រឹត្តិ ឬគាំទ្រសកម្មភាពភេរវកម្មតាមរូបភាពផ្សេងៗ។ ភារកិច្ចចម្បងរបស់ ស.ហ.ក. រួមមាន ការទទួលរបាយការណ៍ប្រតិបត្តិការសង្ស័យ និងរបាយការណ៍ប្រតិបត្តិការសាច់ប្រាក់ ការប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម ការវិភាគរបាយការណ៍ និងការបញ្ជូនរបាយការណ៍វិភាគទៅអាជ្ញាធរមានសមត្ថកិច្ច នៅពេលវិភាគឃើញថាមានបទល្មើសលាងសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្មកើតឡើង។ ក្រៅពីនេះ ស.ហ.ក. អនុវត្តភារកិច្ចមួយចំនួនផ្សេងទៀត…

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាលើកាលានុវត្តភាពកិច្ចសហប្រតិបត្តិការ​ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ, ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាលើកាលានុវត្តភាពកិច្ចសហប្រតិបត្តិការ​ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣ (BUILD + 3Ds)” និងចក្ខុវិស័យក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីគៀងគរឱ្យមានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ពីការចូលរួមយ៉ាងសកម្ម…

អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋ

អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណៈជនជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួល ឆាប់រហ័ស និង ចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗមក អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកម្មវិធី រដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដែលកម្មវិធីនេះនឹងជំនួសឱ្យកម្មវិធី បញ្ជូនឯកសារអេឡិចត្រូនិក (e-Documents Submission System) បន្ថែមពីលើជម្រើសនៃការអញ្ជើញមកដាក់លិខិតរដ្ឋបាលដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ…