នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានចេញនូវការសុំទោសជាសាធារណៈ ចំពោះជនរងគ្រោះនៃឧប្បត្តិហេតុធ្លាក់យន្តហោះ
កូរ៉េខាងត្បូងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ បានបន្ទាបក្បាលរបស់ពួកគេ ហើយប្តេជ្ញាថានឹងខិតខំប្រឹងប្រែង ដោយទទួលខុសត្រូវចំពោះ ឧប្បត្តិហេតុធ្លាក់យន្តហោះនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ បានផ្លាស់ប្តូរគេហទំព័ររបស់ខ្លួនទៅជាពណ៌ខ្មៅ ហើយបានចុះផ្សាយការសុំទោស ខណៈចំនួនសាកសពអ្នកដំណើរត្រូវបានរកឃើញជិត១០០នាក់ហើយមកដល់ម៉ោងនេះ។ បើតាមឃ្លីបវីដេអូចែកចាយលើបណ្តាញសង្គម គេមើលឃើញ អំឡុងពេលចុះចត តួខ្លួនរបស់យន្តហោះដែលជួបគ្រោះថ្នាក់ នៅអូសជាប់នឹងផ្លូវចុះចតផ្ទាល់តែម្តង ដោយមិនមានកង់ត្រូវបញ្ចេញមកឡើយ ហើយយន្តហោះនោះ បានបោះពួយយ៉ាងលឿន ហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ។ គ្រោះថ្នាក់នោះ ទំនងជាបានកើតឡើង ក្រោយការប៉ះទង្គិចជាមួយហ្វូងសត្វបក្សី ជាហេតុបង្កឱ្យកង់យន្តហោះមានបញ្ហា មិនអាចបញ្ចេញមកខាងក្រៅបាន អំឡុងពេលវាព្យាយាមចុះចត នៅព្រលានយន្តហោះ ខាងលើ។…
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មូលហេតុដែលនៅឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌផ្ទុះអាវុធ គឺព្រោះតែរថយន្តម៉ាកស្តារិច
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង | មូលហេតុដែលនៅឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌផ្ទុះអាវុធ គឺព្រោះតែរថយន្តម៉ាកស្តារិច ត្រូវសមត្ថកិច្ចស្ទាក់ជាប់ហើយតែមិនឈប់ ហើយថយបំបុកសមត្ថកិច្ច និងព្យាយាមបើករត់គេច ទាំងរថយន្តបិទស្កុតខ្មៅ ដែលសមត្ថកិច្ចពិបាកកំណត់មុខសញ្ញា ទើបសម្រេចចិត្តបំផ្ទុះអាវុធមុន
រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកែលម្អ
រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E) ឱ្យបានសមស្រប។ ការកែទម្រង់ ខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ
នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd.) និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងគោរពរាយការណ៍ពីសកម្មភាពអាជីវកម្ម និងសមិទ្ធផលធំៗ របស់ក្រុមហ៊ុនដែលបានចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់សព្វថ្ងៃនេះ តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង…
រាជរដ្ឋាភិបាលថៃ បានចេញបទបញ្ជាហាមប្រាមមិនឱ្យលក់គ្រឿងស្រវឹងក្នុងថ្ងៃបុណ្យព្រះពុទ្ធសាសនា លើកលែងតែនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ
បាងកក៖ រាជរដ្ឋាភិបាលថៃ បានចេញបទបញ្ជាហាមប្រាមមិនឱ្យលក់គ្រឿងស្រវឹងក្នុងថ្ងៃបុណ្យព្រះពុទ្ធសាសនា លើកលែងតែនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ។ ការណ៍នេះ ធ្វើឡើងដើម្បីជំរុញការចំណាយរបស់អ្នកដំណើរ និងលើកកម្ពស់វិស័យទេសចរណ៍…។ រាជរដ្ឋាភិបាលថៃ បានចេញការហាមប្រាមជាយូរមកហើយជុំវិញការលក់ស្រានៅថ្ងៃបុណ្យព្រះពុទ្ធសាសនា យ៉ាងណា ពេលនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលក់គ្រឹងស្រវឹងសម្រាប់អ្នកដំណើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ក្នុងរយៈពេលប្រាំថ្ងៃ។ តើប្រាំថ្ងៃនោះមានថ្ងៃអ្វីខ្លះ? យោងតាមបទបញ្ជានេះ រាជរដ្ឋាភិបាលថៃហាមប្រាមលក់គ្រឿងស្រវឹងក្នុងថ្ងៃ ពិធីបុណ្យមាឃបូជា បុណ្យវិសាខបូជា ពិធីបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា ចូលព្រះវស្សា និងចេញព្រះវស្សា លើកលែងតែនៅភោជនីយដ្ឋាន និងហាងកាហ្វេក្នុងអាកាសយានដ្ឋានអន្តរជាតិ។ គួរជម្រាបថា ប្រតិបត្តិករក៏ដូចជាអាជីវករនៃកន្លែងកម្សាន្តនានា បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃអស់ជាច្រើនឆ្នាំ ដើម្បីលុបចោលការហាមប្រាមនេះ ដោយលើកហេតុផលថា ថៃមិនមែនជាប្រទេសកាន់ព្រះពុទ្ធសាសនាទាំងស្រុងទេ…
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc និង ភរិយារបស់លោក គឺ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន…
ប្រេស៊ីល បញ្ជាឲ្យផ្អាកសាងសង់រោងចក្ររបស់ BYD ក្រោយរកឃើញថាកម្មករធ្វើការប្រៀបដូចជាទាសករ
អាជ្ញាធរប្រេស៊ីល បានបញ្ជាឲ្យផ្អាកការសាងសង់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD បណ្តោះអាសន្ន បន្ទាប់ពីរកឃើញថាកម្មករសំណង់នៅទីនោះធ្វើការ និងរស់នៅប្រៀបបីដូចជាទាសករ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាការងារសាធារណៈ (MPT) បានបង្ហាញឲ្យដឹងថា កម្មករដែលជាជនជាតិចិនជាង ១៦០ នាក់ ត្រូវបានជួយសង្គ្រោះ នៅទីតាំងសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន BYD ដែលស្ថិតនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។ ប្រភពដដែលនេះ បាននិយាយទៀតថា កម្មករសំណង់ទាំងនោះ ត្រូវបានបង្ខិតបង្ខំឲ្យធ្វើការងារជាច្រើន ពោលគឺសឹងតែគ្មានពេលឈប់សម្រាក ស្របពេលលិខិតឆ្លងដែន និងប្រាក់ខែរបស់ពួកគេ ត្រូវបានក្រុមហ៊ុនម៉ៅការសាងសង់ដកហូតទុកផងដែរ។ ទន្ទឹមនឹងនេះ អធិការកិច្ចការងារ…
ចិន នឹងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោក នៅតំបន់ខ្ពង់រាបទីបេ
ប្រទេសចិន កាលពីពេលថ្មីៗនេះកន្លងទៅនេះ បានអនុម័តទៅលើការសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដែលជាការចាប់ផ្តើមគម្រោងដ៏មានមហិច្ឆតារបស់ខ្លួន ដោយស្ថិតនៅឯចុងភាគខាងកើតនៃតំបន់ខ្ពង់រាបទីបេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ យោងតាមការប៉ាន់ស្មានដោយក្រុមហ៊ុន Power Construction Corp របស់ប្រទេសចិន ក្នុងឆ្នាំ២០២០ បានបង្ហាញឲ្យដឹងថា ទំនប់ដែលមានទីតាំងនៅផ្នែកខាងក្រោមនៃទន្លេ Yarlung Zangbo នេះ អាចផលិតអគ្គិសនីបានរហូតដល់ទៅ ៣០០ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ចំនួននេះ នឹងច្រើនជាងបីដងនៃសមត្ថភាពផលិតបាន ៨៨,២ ពាន់លានគីឡូវ៉ាត់ម៉ោងរបស់ទំនប់ Three Gorges ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាជាទំនប់អគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន។ ទន្ទឹមនឹងនេះ…
ផលិតកម្មរបស់ Toyota នៅទូទាំងពិភពលោក ធ្លាក់ចុះក្នុងរយៈពេល ១០ខែជាប់ៗគ្នា ត្បិតការលក់កើនឡើងខ្ពស់
ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Toyota Motor បាននិយាយកាលពីពេលថ្មីៗនេះថា ការផលិតរថយន្តជាសកលរបស់ខ្លួន បានធ្លាក់ចុះក្នុងរយៈពេល១០ខែជាប់ៗគ្នា គិតនៅត្រឹមខែវិច្ឆិកា បើទោះបីជាការលក់នៅទូទាំងពិភពលោក បានកើនឡើងក្នុងរយៈពេលពីរខែជាប់គ្នា បន្ទាប់ពីត្រូវបានជំរុញដោយតម្រូវការដ៏រឹងមាំនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិនក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោក បានផលិតរថយន្តសរុបចំនួន ៨៦៩ ២៣០ គ្រឿងនៅទូទាំងពិភពលោក ក្នុងខែវិច្ឆិកា ធ្លាក់ចុះ ៦,២% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះ ០,៨% ធៀបទៅនឹងខែតុលា។ ជុំវិញការធ្លាក់ចុះនេះ ត្រូវបានកើតឡើង បន្ទាប់ពីទិន្នផលរបស់នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ…