ព្រឹត្តិការណ៍ថ្មីៗ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក TASSILO BRINZER អគ្គនាយក Eurocham Cambodia ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Suayb Ozhan Turkish Airlines General Manager of Thailand, Cambodia Laos, Myanmar សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Gaurav Tiwari នាយកប្រតិបត្តិក្រុមហ៊ុន Kairos Marcom Pvt Ltd, India and UAE

ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ KFCឥណ្ឌូណេស៊ីបិទហាងចំនួន ៤៧ កន្លែង និងបញ្ឈប់បុគ្គលិករាប់ពាន់នាក់

ឥណ្ឌូនេស៊ី ៖ ក្រុមហ៊ុន KFC នៅឥណ្ឌូនេស៊ី បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ជាង ៣៦លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៣ នៃឆ្នាំនេះ ដែលបណ្តាលឱ្យក្រុមហ៊ុន បានបិទហាងចំនួន ៤៧និងបញ្ឈប់បុគ្គលិកចំនួន២២៧៤ នាក់។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ម្ចាស់ KFC Indonesia គឺ Gelael និង Salim Group ក្រោម PT Fast Food Indonesia Tbk (FAST)…

កម្ពុជា-អង់គ្លេស ពិភាក្សាផ្លាស់ប្ដូរមតិយោបល់ផ្សព្វផ្សាយអំពីបរិយាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា

នេះបើតាមរយៈកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដឹកនាំចូលរួមដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស លោក Simon Brown នៃការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំក្រុមហ៊ុនមួយចំនួនរបស់អង់គ្លេសដែលមានសក្ដានុពលអាចមកកម្ពុជាដើម្បីសិក្សាលទ្ធភាពបណ្ដាក់ទុនលើវិស័យដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។ សូមជម្រាបជូនថា ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤នេះ ដែលលោកឧបនាយករដ្ឋមន្ត្រី…

កម្ពុជា-ហូឡង់ បើកកិច្ច​ពិភាក្សា​ពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ​

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) បានជួបពិភាក្សាគ្នា ដើម្បីពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ​រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ ថ្លែងក្នុងជំនួប កាលព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកអគ្គរាជទូតហូឡង់ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។ នាឱកាសនោះ ក្រៅពីបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា…

លោក ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនវេជ្ជសាស្ត្រដ៏ធំរបស់ឆែក ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យក្រុមហ៊ុនវេជ្ជសាស្ត្រដ៏ធំរបស់សាធារណរដ្ឋឆែក ឱ្យមកពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនយោគនៅកម្ពុជា នាពេលខាងមុខ។ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើដូច្នេះ នៅក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ទស្សនកិច្ចទៅកាន់ក្រុមហ៊ុន BTL Medical Technologies ដែលជាក្រុមហ៊ុនឈានមុខគេរបស់ឆែកមានប្រតិបត្តិការលើផលិតផលឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក កាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈដំណើរទស្សនកិច្ចនាឱកាសនេះ ក្រុមហ៊ុន BTL…

ឯកឧត្តម​ ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានស្នុើសុំអោយ កីឡាករ កីឡាការិនីអុំ ចែវទូកនិងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងសុំអោយអាជីវករលក់ដូរទាំងអស់កុំតម្លើងថ្លៃម្ហូបអាហារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ

ឯកឧត្តម​ ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានស្នុើសុំអោយ កីឡាករ កីឡាការិនីអុំ ចែវទូកនិងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងសុំអោយអាជីវករលក់ដូរទាំងអស់កុំតម្លើងថ្លៃម្ហូបអាហារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។ ការស្នើសុំនេះរបស់ឯកឧត្ដម​ ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២វិច្ឆិកា នេះ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំខណៈឯកឧត្តមនិងលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១២វិច្ឆិកានេះផង​ និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុក​ នាពេលខាងមុខផងក្នុងនាមរាជធានីភ្នំពេញជាម្ចាស់ផ្ទះជាកន្លែងប្រារពព្រះរាជពិធី។ ការប្រារព្វពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមីលោកយាយដូនពេញ សូមជួយតាមបីបាច់ថែរក្សាចំណុះទូក…

ឧស្សាហកម្មស្បែកជើងរបស់វៀតណាមប្រើប្រាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចក្រភពអង់គ្លេស ដើម្បីបង្កើនការនាំចេញស្បែកជើងរបស់ខ្លួន

វៀតណាម៖ យោងតាមសមាគមស្បែក ស្បែកជើង និងកាបូបវៀតណាម (Lefaso) បានឱ្យដឹងថា ឧស្សាហកម្មស្បែកជើងរបស់វៀតណាមកំពុងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចក្រភពអង់គ្លេស-វៀតណាម (UKVFTA) ដើម្បីបង្កើនការនាំចេញស្បែកជើង។ នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress នៅថ្ងៃទី ១១ ខែវិច្ឆកា ឆ្នាំ២០២៤។ លោកស្រី Phan Thi Thanh Xuan អនុប្រធាន និងជាអគ្គលេខាធិការ Lefaso បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញស្បែកជើងរបស់វៀតណាមទៅកាន់ចក្រភពអង់គ្លេស បានកើនឡើង ២៥…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំបើកសិក្ខាសាលាស្ដីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលា ស្ដីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រមូលធាតុចូលពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីដាក់ចេញជាវិធានការដោះស្រាយ និងរៀបចំជាផែនការសកម្មភាព សម្រាប់អនុវត្តជាក់ស្ដែងក្នុងឆ្នាំ២០២៥ លើការងារគ្រប់គ្រងដីរដ្ឋ។ សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន…

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group កំពុងមានសន្ទុះគួរឱ្យកត់សម្គាល់

អាមេរិក៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group មានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីប្រធានាធិបតីអាណត្តិថ្មីរបស់អាមេរិកលោក Donald Trump ។នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ CNA។ តាមរយៈសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយ Truth Social លោក Trump បានច្រានចោលរាល់ព័ត៌មានដែលថា លោកគ្រោងនឹងលក់ភាគហ៊ុនមួយថ្ងៃ បន្ទាប់ពីភាគហ៊ុនបានធ្លាក់ចុះ។ លោកបញ្ជាក់ថា «ពាក្យចចាមអារ៉ាម ឬសេចក្តីថ្លែងការណ៍ទាំងនោះមិនពិត។ ខ្ញុំគ្មានចេតនាលក់ទេ!»។ ខណៈរបាយការណ៍ដែលបង្ហាញកន្លងមក «វាជាព័ត៌មានក្លែងកា្លយ មិនពិត និងប្រហែលជាខុសច្បាប់ ហើយវាត្រូវបានធ្វើឡើងដោយពួកទីផ្សារបោកប្រាស់»។…

ក្រុមហ៊ុន Guangdong Shaoneng Group Co.,Ltd បានបង្ហាញពីឆន្ទ:ក្នុងការទៅបង្កេីតរោងចក្រអគ្គិសនី Biomass នៅកម្ពុជា

នាថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងសាវក្វាន ខេត្តក្វាងទុង នៃសារណរដ្ឋប្រជាមានិតចិន តាមការអញ្ជេីញរបស់ក្រុមហ៊ុន Guangdong Shaoneng Group Co.,Ltd លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះជួបពិភាក្សាការងារ និងធ្វើទស្សនកិច្ចរោងផលិតអគ្គិសនី Shaoneng នៅទីក្រុងសាវក្វាន នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានរោងចក្រផលិតថាមពលអគ្គិសនីដ៏ធំមួយរបស់រដ្ឋ សម្រាប់ផ្គត់ផ្គង់ជូនរោងចក្រ សហគ្រាស និងផលិតកម្មនានានៅក្នុងខេត្តក្វាងទុង។…

សេដ្ឋកិច្ច៖​ កំណើននៃបរិមាណនាំចេញផលិតផលកាត់ដេររបស់កម្ពុជា

យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងថាការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាចាប់ពីឆ្នាំ ២០១៧មក មានបរិមាណ ៩,១ភាគរយហើយនៅឆ្នាំ ២០១៨បរិមាណនេះបានកើនឡើងដល់ ១៥ ភាគរយ។ ប៉ុន្តែនៅឆ្នាំ ២០១៩បានធ្លាក់ចុះបន្តិចមកនៅត្រឹម ១៣ភាគរយ ដោយជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាត។ ហើយនៅឆ្នាំ២០២០វិស័យកាត់ដេរនៅកម្ពុជាបានទទួលការរងគ្រោះយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ នៅឆ្នាំ២០២១ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញក្នុងទំហំ១៤,៦ភាគរយ។ ហើយនៅឆ្នាំ២០២២ បរិមាណនៃការនាំចេញបានរក្សារអោយនៅដដែរ។ ដោយឡែកនៅឆ្នាំ២០២៣ ការនាំទិញបានជួបបញ្ហាម្តងទៀតដោយសារបាត់បង់ទីផ្សារនៅអឺរ៉ុប និងអាមេរិក។ យ៉ាងណាក៏ដោយ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ បរិមាណនៃការនាំចេញបានស្ទុះងើបឡើងវិញដល់២៤ភាគរយ៕

ព័ត៌មានថ្មីៗ