ព្រឹត្តិការណ៍ថ្មីៗ

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា ត្រូវជាលោកឪពុកក្មេក សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Yang Jie នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនស្ពាន-ថ្នល់ចិន​ (CRBC) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា…

យុទ្ធគុណខ្មែរ​ បង្ហាញនូវអរិយធម៌ដ៏ខ្ពង់ខ្ពស់មួយរបស់ជាតិយើង ដែលបង្ហាញនូវសិល្បៈដ៏ប្រណិត ស្មារតីដ៏មុះមុត និងភាពអង់អាចក្លាហានរបស់ខ្មែរយើង

យុទ្ធគុណខ្មែរ​ បង្ហាញនូវអរិយធម៌ដ៏ខ្ពង់ខ្ពស់មួយរបស់ជាតិយើង ដែលបង្ហាញនូវសិល្បៈដ៏ប្រណិត ស្មារតីដ៏មុះមុត និងភាពអង់អាចក្លាហានរបស់ខ្មែរយើង។ ហើយយុទ្ធគុណខ្មែរទាំងប្រាំបី តំណាងនូវភាពចម្រុះ ក៏ដូចជាការរួបរួមគ្នារបស់កំលាំងខ្មែរយើងក្រោមទង់ជាតិតែមួយ។ សូមចូលរួមលើកស្ទួយយុទ្ធគុណទាំងប្រាំបីរបស់យើងជាមួយព្រឹត្តិការណ៍សាទរកម្ពុជា។ សាទរមោទនភាពអត្តសញ្ញាណដ៏ឧត្តុងឧត្តមរបស់យើង សាទរកម្ពុជា។ ជួបគ្នានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ដែលមានយុទ្ធគុណខ្មែរទាំងប្រាំបីចូលរួមដង្ហែក្បួនដង្ហែក្នុងព្រឹត្តិការណ៍សាទរកម្ពុជាផងដែរ។IMG_4050

ក្រសួងមហាផ្ទៃ l សេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ

ក្រសួងមហាផ្ទៃ l សេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលរាជធានី-ខេត្ត នៃកម្មវិធី <មនសិការពលរដ្ឋល្អ> ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលរាជធានី-ខេត្តនៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ មានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ…

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្ស

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្ស ……………. «រាជរដ្ឋាភិបាលបានផ្តល់ឱកាសគ្រប់បែបយ៉ាងដល់យុវជនក្នុងការសិក្សា ដូច្នេះ យុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។ នេះ គឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១១…

សិក្ខាសាលាស្តីពីការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤

ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទបូកគោ ខេត្តកំពត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»។ សូមបញ្ជាក់ជូនថាសិក្ខាសាលានេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដោយមានការចូលរួមពីគ្រប់សមាសភាពភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អន្តរវិស័យ…

បើទោះបីជាមានភាពមមាញឹកក្នុងការងារយ៉ាងណាក្តី ក្នុងរយៈពេល ១០ ឆ្នាំជាងនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានស.ស.យ.ក. តែងតែយកចិត្តទុកដាក់ និងចំណាយពេលវេលាមកជួបជាមួយប្អូនៗដែលភាពជីវភាពខ្វះខាតនៅក្នុងផ្ទះបាយកុមារយ៉ាងតិច ២ ដង ក្នុងមួយឆ្នាំ

បើទោះបីជាមានភាពមមាញឹកក្នុងការងារយ៉ាងណាក្តី ក្នុងរយៈពេល ១០ ឆ្នាំជាងនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានស.ស.យ.ក. តែងតែយកចិត្តទុកដាក់ និងចំណាយពេលវេលាមកជួបជាមួយប្អូនៗដែលភាពជីវភាពខ្វះខាតនៅក្នុងផ្ទះបាយកុមារយ៉ាងតិច ២ ដង ក្នុងមួយឆ្នាំ។ ពិសេសពីរាល់ដង នារសៀលថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបជាមួយអាណាព្យាបាលប្អូនៗ នៅផ្ទះបាយកុមារ ដោយបាននាំមកនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនអ៊ំពូមីង លោកយាយ លោកតាផងដែរ។ ជានិច្ចកាល…

សម្ដេចធិបតី៖ កម្ពុជាមិនបដិសេធនោះទេ ថាកម្ពុជាមានការជួញដូរមនុស្ស តែក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាប និងទប់ស្កាត់ការជួញដូរ។

របាយការណ៍វាយតម្លៃពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងពីតថភាពពិត និងមិនមានយុត្តិធម៌នោះទេ។ កម្ពុជាលំបាកឆ្អែតឆ្អន់ហើយ មិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ។ សម្ដេចធិបតី បានណែនាំឱ្យឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ទាំងឡាយខុសពីការពិត។ (១២ ធ្នូ ២០២៤) #STPM

ពិធីដាំដើមឈើអនុស្សាវរីយ៍អបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើអនុស្សាវរីយ៍អបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តកំពតសរុបចំនួន ២៣០នាក់ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។…

ព័ត៌មានថ្មីៗ