ព្រឹត្តិការណ៍ថ្មីៗ

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា ត្រូវជាលោកឪពុកក្មេក សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមហាសន្និបាតឆ្នាំថ្មី ២០២៥

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមហាសន្និបាតឆ្នាំថ្មី ២០២៥ របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដែលបានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារSun & Moon។ ពិធីនេះទទួលបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តើម លោក លី ឧត្តម ប្រធានថ្នាក់ជាតិនៃ…

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xiaomi ប្រកាសជាផ្លូវការនូវរថយន្តអគ្គិសនី (EV) ម៉ូដែលបន្ទាប់របស់ខ្លួនគឺ YU7 ចេញលក់ នៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខ

ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xiaomi បានប្រកាសជាផ្លូវការនូវរថយន្តអគ្គិសនី (EV) ម៉ូដែលបន្ទាប់របស់ខ្លួនគឺ YU7 ដែលគ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០២៥ ជាពិសេសនៅអំឡុងខែមិថុនា ដល់ខែកក្កដាខាងមុខនេះ។ នេះបើយោងតាមការចុះបញ្ជី MIIT និងចេញផ្សាយដោយ ArenaEV។ យោងតាមការចុះបញ្ជី MIIT ត្រូវបានគេរំពឹងថា រថយន្តអគ្កិសនីម៉ូដែលថ្មីនេះ នឹងត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រូនិចចំនួនពីរ ដែលរួមបញ្ចូលគ្នាកម្លាំង 508 kW ក្នុងនោះម៉ូទ័រខាងមុខមានកម្លាំង 220 kW ខណៈពេលដែលម៉ូទ័រខាងក្រោយនឹងមាន 288 kw អាចរត់បានល្បឿន…

រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨%

(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៤ពាន់លានដុល្លារ កើនឡើង១៦.៨% ខណៈការនាំចូលមានជិត ២៦ពាន់លានដុល្លារ កើនឡើង១៧.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក ហួត គីម ឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងប្រតិភូធុរជន និងវិនិយោគិនពីរដ្ឋកាលីហ្វ័រញ៉ា

នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ហួត គីម ឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងប្រតិភូធុរជន និងវិនិយោគិនពីរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ក្នុងការពិនិត្យលទ្ធភាពឱកាសវិនិយោគទៅលើវិស័យទេសចរណ៍របស់គណៈប្រតិភូធុរជន និងវិនិយោគិនអាម៉េរិកពីរដ្ឋកាលីហ្វ័រញ៉ានៅកម្ពុជា សរុបចំនួន២៧រូប នៅទីស្តីការក្រសួងទេសចរណ៍។

ក្រសួងអប់រំ ហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលតេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលតេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកមិញ បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែមដល់សិស្ស។ ការណែនាំរបស់សម្តេចមហាបវរធិបតី…

ប្រទេសចិននឹងប្រកាន់យកគោលនយោបាយរូបិយវត្ថុ «ធូររលុងសមរម្យ» នៅឆ្នាំក្រោយ ដែលជាផ្នែកមួយនៃវិធានការគាំទ្រកំណើនសេដ្ឋកិច្ច

ប៉េកាំង៖ ប្រទេសចិននឹងប្រកាន់យកគោលនយោបាយរូបិយវត្ថុ «ធូររលុងសមរម្យ» នៅឆ្នាំក្រោយ ដែលជាផ្នែកមួយនៃវិធានការគាំទ្រកំណើនសេដ្ឋកិច្ច ពោលគឺជាការផ្លាស់ប្តូរលើកដំបូងឆ្ពោះទៅរកការបន្ធូរបន្ថយគោលនយោបាយគិតចាប់តាំងពីឆ្នាំ២០១០មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ិនហួរដែលបានរាយការណ៍ដោយលទ្ធផលកិច្ចប្រជុំរបស់ការិយាល័យនយោបាយនៅថ្ងៃចន្ទថា ចិននឹងអនុវត្តគោលនយោបាយសារពើពន្ធដែលបុរេសកម្មជាងមុន និងបង្កើនការកែទម្រង់ប្រឆាំងវដ្តធ្លាក់ចុះសេដ្ឋកិច្ចមិនប្រក្រតី។ ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ថា ប្រទេសចិនក៏ត្រូវតែ «ជំរុញការប្រើប្រាស់» ឱ្យខ្លាំងក្លា និងពង្រីកតម្រូវការក្នុងស្រុក «នៅគ្រប់ទិសដៅទាំងអស់»។ ការលើកឡើងនេះបានត្រូវបានដកស្រង់ចេញពីរបាយការណ៍ផ្លូវការនៃកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ត ដែលហៅថាការិយាល័យនយោបាយ និងបានធ្វើឡើងមុនពេលសន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមប្រចាំឆ្នាំនៅចុងសប្តាហ៍នេះ ដើម្បីកំណត់គោលដៅសំខាន់ៗ និងគោលបំណងគោលនយោបាយសម្រាប់ឆ្នាំក្រោយ។ ស៊ីនហួបានរាយការណ៍ថា នៅឆ្នាំ២០២៥ អាជ្ញាធរត្រូវតែប្រកាន់ខ្ជាប់នូវ «គោលការណ៍នៃការបន្តឆ្ពោះទៅរកវឌ្ឍនភាព ខណៈពេលដែលរក្សាបាននូវស្ថិរភាព» ដោយប្រើប្រាស់វឌ្ឍនភាពដើម្បីធានាស្ថិរភាពនិងជំរុញការច្នៃប្រឌិត។សម្រាប់«គោលនយោបាយសារពើពន្ធបុរេសកម្មជាងមុន និងគោលនយោបាយរូបិយវត្ថុដែលធូររលុងសមរម្យគួរត្រូវបានអនុវត្ត ពង្រឹង និងកែលម្អកញ្ចប់ឧបករណ៍គោលនយោបាយ…

ជប៉ុន នឹងផ្តល់ជំនួយប្រមាណ ៧,២ លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)

ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Reto Grueninger នាយកទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC), លោក Pius Frick តំណាងភ្នាក់ងារលីចតេស្ទីន (LED) និងលោក Daniel Nugraha នាយកប្រចាំប្រទេសរបស់អង្គការ ស្វីសខន់ថាក់ប្រចាំកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កូរ៉េ មានមនោសញ្ចេតនាខ្ពស់ជាមួយកម្ពុជា ព្រោះធ្លាប់ឆ្លងកាត់នៃសង្គ្រាមស៊ីវិលដូចគ្នា

ភ្នំពេញ ៖ ថ្លែងចំពោះមុខ ទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង មានមនោសញ្ចេតនាខ្ពស់ ជាមួយប្រទេសកម្ពុជា ព្រោះមានប្រវត្តិឆ្លងកាត់ សង្គ្រាមស៊ីវិលដូចគ្នា។ ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការ…

ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញជាអធិបតីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង…

ព័ត៌មានថ្មីៗ