រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយជាង១០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ផ្លូវដែក៨គំរោង

ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ផែនការ​អភិវឌ្ឍ ​គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក​ចំនួន៨ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា រហូតដល់​ជាង១០ពាន់​លាន​ដុល្លារ​អាមេរិក។ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២៤ ផ្លូវ​ដែក​នៅ​កម្ពុជា​មាន​ចំនួន២ខ្សែ ដែល​មាន​ប្រវែង​សរុប៦៥២គីឡូម៉ែត្រ ដោយ​ខ្សែទី​មួយ ស្ថិត​នៅ​ភាគ​ឧត្តរ មាន​ប្រវែង​សរុប៣៨៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត និង​ខ្សែទីពីរ ស្ថិត​នៅ​ភាគ​ទក្សិណ មាន​ប្រវែង​សរុប២៦៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ព្រះសីហនុ។ បច្ចុប្បន្ន​រដ្ឋាភិបាល ​មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​សរុប​ចំនួន៨គម្រោង ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុបជាង១០ពាន់លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​គម្រោង​រយៈពេល​ខ្លី និង​មធ្យមមានចំនួន៤គម្រោង​(២០២៣-​២០២៧) ស្មើ​នឹង​ទឹក​ប្រាក់ ៣៨០០ លាន​ដុល្លារ​អាមេរិក និង​គម្រោង​រយៈពេល​វែង​ចំនួន៤ គម្រោង​(២០២៨-២០៣៣) ស្មើ​នឹង​ទឹក​ប្រាក់៦២១០លាន​ដុល្លា​រ​អាមេរិក។

 ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ កម្ពុជា មានកំណើនគម្រោងវិនិយោគ រហូតដល់ជាង ៥ពាន់លានដុល្លារអាម៉េរិក

អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២៤ កំណើនគម្រោងវិនិយោគមានសន្ទុះរហូតដល់ ៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការទូតទូទាំងពិភពលោក​ កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានធ្វើបទបង្ហាញពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ថាមានកំណើនការអនុម័តគម្រោងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង១០ខែនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង លោកថា…

ក្រោមដំបូលសុខសន្តិភាព អមជាមួយស្នាមញញឹម ភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទើបកម្ពុជាអាចទាក់ទាញភ្ញៀវបរទេសជាច្រើនប្រទេសផ្សេងៗគ្នា ក្នុងព្រឹត្តិការណ៍បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅព្រះពន្លាជ័យខាងមុខព្រះបរមរាជវាំង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនាពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញថតរូបទុកជាអនុស្សាវរីយ៍ និងសំណេះសំណាលជាមួយភ្ញៀវអន្តរជាតិ អញ្ជើញមកពីប្រទេសចិន ជប៉ុន បារាំង អង់គ្លេស អូស្ត្រាលី សហរដ្ឋអាម៉េរិក អារ៉ាប់…

លោក Le Hong Ha នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រៀមទិញយន្តហោះ737 MAX ចំនួន ៥០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Boeing

វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងចេញសំណើសម្រាប់ស្នើទៅ ក្រុមហ៊ុនផលិត យន្តហោះនៅឆ្នាំក្រោយដើម្បីទិញយន្តហោះខ្នាតតូចចំនួន ៥០គ្រឿង។ នេះបើតាមនាយកប្រតិបត្តិក្រុម ហ៊ុនអាកាសចរណ៍វៀតណាមបានអះអាងនៅថ្ងៃពុធទី១៣ខែវិច្ឆិកា។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកាលពីឆ្នាំមុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing សម្រាប់យន្តហោះ 737 MAX ចំនួន ៥០គ្រឿង ដែលមិនទាន់ ផលិតហើយ។ លោក Le Hong Ha នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានឱ្យដឹងថា ក្រុមហ៊ុន Boeing គឺជាជម្រើសមួយ ព្រោះពួកគេផ្ដល់ជូនដ៏ល្អសម្រាប់ពួកយើង»។ ក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing គឺជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំនៅលើពិភពលោក…

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន នឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅថ្ងៃស្អែក ដែលនឹងជជែកគ្នាលើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន

អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន នឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង ទំនងជាលើកចុងក្រោយនៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ខណៈរដ្ឋធានីប៉េកាំងរៀបចំសម្រាប់រយៈពេលប្រឈមមុខដាក់គ្នាបន្ថែមទៀតជាមួយរដ្ឋធានីវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នាជុំវិញចំណុចក្ដៅជាសកល រួមទាំងភាពតា នតឹ ងកា ន់តែខ្លាំងឡើងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងប៉េកាំង នៅខាងក្រៅវេទិកាកិ ច្ចសហប្រ តិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជេក…

ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេ Nvidia និង SoftBank Corp រួមគ្នាសាកល្បងបណ្តាញទូរគមនាគមន៍ AI និង 5G មុនគេបង្អស់ក្នុងពិភពលោក

អាមេរិក ៖ ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេ Nvidia និង SoftBank Corp ត្រូវបានរាយការណ៍មកថា បានសាកល្បងបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដំបូងបង្អស់លើពិភពលោក និងបណ្តាញទូរគមនាគមន៍ 5G។ នេះបើតាការចេញផ្សា យដោយទីភ្នាក់សារព័ត៌មាន Reuters។ ក្រុមហ៊ុនបានប្រកាសថា បណ្តាញនេះអាចដំណើរការបន្ទុកការងារ AI និង 5G ក្នុងពេលដំណាលគ្នា ដែលជាដំណើរការមួយត្រូវបានគេស្គាល់ថាជាបណ្តាញចូលប្រើវិទ្យុឆ្លាតវៃសិប្បនិម្មិត (AI-RAN) ។ កម្មវិធីសម្រាប់បណ្តាញរួមមាន ការគាំទ្រពីចម្ងាយ, យានយន្តស្វ័យប្រវត្តិ និងការគ្រប់គ្រងមនុស្សយន្តជាដើម។…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Dong XiaoLin អគ្គនាយកនៃមន្ទីរកិច្ចការបរទេស រដ្ឋបាលខេត្តសានស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Dong XiaoLin អគ្គនាយកនៃមន្ទីរកិច្ចការបរទេស រដ្ឋបាលខេត្តសានស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងខេត្តសានស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញដល់ប្រជាជនចិន ជាពិសេសប្រជាជនខេត្តសានស៊ីមកធ្វើដំណើរកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង។ ក្នុង ឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ លោកអគ្គនាយក ជួយជំរុញទាក់ទាញអ្នកវិនិយោគចិន មកបណ្តាក់ទុន និងជួយបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា…

លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឱ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់ប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ពេលដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងរួមមាន៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306…

រយៈពេល ៩ខែដំបូងឆ្នាំនេះកម្ពុជានាំមុខហ្វីលីពីន ក្នុងការទាទាក់ទាញភ្ញៀវទេសចរបរទេស

កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៤,៨លាននាក់នៅរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ ដោយចំនួននេះគឺជាការកើនឡើង២២% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឯប្រទេសហ្វីលីពីនវិញ បានទាក់ទាញភ្ញៀវទេសចរបានត្រឹមចំនួន ៤,០៨លាននាក់ប៉ុណ្ណោះ។ ក្នុងចំណោមភ្ញៀវទេសចរមកពីបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេនៅរយៈពេលចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ គឺជាភ្ញៀវមកពីប្រទេសថៃ ដែលមានចំនួនប្រមាណ ១,៥២លាននាក់ តាមពីក្រោយដោយភ្ញៀវទេសចរមកពីប្រទេសវៀតណាមមានចំនួនជាង ៩៧៣ ០០០នាក់ និងភ្ញៀវមកពីប្រទេសសចិនមានចំនួនប្រមាណ ៦០៧ ០០០នាក់។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា។ យ៉ាងណា បើងាកទៅអំឡុងពេលដែលមានជំងឺឆ្លងរាតត្បាតកូវីដ១៩ វិញ ប្រទេសហ្វីលីពីនបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៨,២លាននាក់ ស្របពេលប្រទេសកម្ពុជាឯណេះវិញ បានទទួលស្វាគមន៍ត្រឹមចំនួន ៦,៦លាននាក់ប៉ុណ្ណោះ។…

កម្ពុជា ប្តេជ្ញាជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ប្តេជ្ញាក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។ នេះបើយោងតាមសារលិខិតរបស់ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងលិខិតនោះ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បី ផ្សព្វផ្សាយ…